នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នៅសាលាខេត្តព្រះវិហារបានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារឆមាសទី១ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុក អនុប្រធានប្រចាំការនិងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ ជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធនានាផងដែរ ។