សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងជូនពរ ឯកឧត្តម ឃុន ឈី ក្នុងឱកាសដែល ឯកឧត្តម មានជន្មាយុគម្រប់៧៩ឆ្នាំ ឈានចូល៨០ឆ្នាំ ឯកឧត្តម ឃុន ឈី ជាអតីតអ្នកតស៊ូ តាំងពីឆ្នាំ១៩៥០មក ឯកឧត្តម ធ្លាប់ទទួលតំណែងជាអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ច-ជីវភាព, ជារដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍ ហើយបច្ចុប្បន្ន ឯកឧត្តម ជាទីប្រឹក្សាផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ស្នើទេសរដ្ឋមន្ត្រី ៕

13087930_1719114495035658_1279255371599596462_n

13165861_1719114455035662_7773404750240824252_n

13139088_1719114671702307_2182722604809186047_n