សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដឹកនាំដោយ លោក រ៉ាត់ សោភា អនុប្រធានគណៈកម្មាធិការសាខា


សាខាកក្រកខេត្តព្រះវិហារ : នៅថ្ងៃទី ខែ១០ ខែ ឧសភា ឆ្នាំ ២០១៦ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដឹកនាំដោយ លោក រ៉ាត់ សោភា អនុប្រធានគណៈកម្មា ធិការសាខាបាននាំយកអំណោយមនុស្សធម៌ចំនួន ៥ គ្រួសារ ផ្តល់ជូនគ្រួសាររងគ្រោះនៅ ភូមិសំរោង ១ គ្រួសារ ភូមិដូនម៉ា ចំនួន៤ គ្រួសារ ឋិតក្នុងឃុំរក្សា ស្រុករវៀង ដែលបណ្តាលមកពីខ្យល់កន្រ្តាក់កាលពីល្ងាចថ្ងៃទី ០៣ ខែ មេសា ២០១៦នេះ ។  ក្នុងឱកាសនោះលោកបានចូលសោកស្តាយជាមួយបងប្អូនចំពោះការខូចខាតទ្រព្យនិង ផ្តាំផ្ញើសូមអោយមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។ ជាមួយគ្នានោះសាខាបាននាំយកអំណោយផ្តល់ជូន ក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥ គីឡូ មី ១កេស ត្រីខ១ យួរ ទឹកស៊ីអ៊ីវ១យួរ ខោអាវ២កញ្ចប់ និងថវិកាមួយចំនួន ១០០,០០០ រៀល ផងដែរ ។

13178805_1759223164310172_1875973191758504518_n

13178894_1759223120976843_2916076177015821482_n