សាខាកាកបាទក្រហមខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦


សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ដឹក​នាំ​ដោយ​ លោក​ជំទា​វ ចឹក​ ហេង​ ប្រធាន​គណៈ​កម្មា​ធិការ​សាខា​ បាន​អញ្ជើញ​ទៅ​ទទួល​សម្ភារ​ និង​ថវិកា​ពី​ព្រះ​គ្រូ​អាញ្ញិក​សិទ្ធិ​ស័ក្ខ​ ស្ងួន​ រដ្ឋា​ អនុ​គណ​ ស្រុក​ជាំ​ក្សាន្ត​ ។
ក្នុង​ឱកាស​នោះ​ព្រះ​គ្រូ​អាញ្ញិក​សិទ្ធិ​ស័ក្ខ​ ស្ងួន​ រដ្ឋា​ បាន​មាន​ព្រះ​ថេរ​ដីកា​កោត​សរ​សើរ​ និង​គាំ​ទ្រ​ចំពោះ​សកម្ម​ភាព​មនុស្ស​ ធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា​ ក្នុង​ការ​ជួយ​ដល់​ប្រជា ​ពល​រដ្ឋ​រង​គ្រោះ​ និង​ងាយ​រង​គ្រោះ​ ក្នុង​ពេល​កន្លង​មក​ បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ។

ជា​ការ​ឆ្លើយ​តប​ លោក​ជំទាវ​ប្រធាន​គណៈ​កម្មា​ធិការ​សាខា​ បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះ​គ្រូ​អាញ្ញិក​សិទ្ធិ​ស័ក្ខ​ ស្ងួន​ រដ្ឋា​ ព្រម​ទាំង​បាន​សន្យា​នឹង​ចាត់​ចែង​ប្រើ​ប្រាស់​នូវ​ទេយ្យ​ទាន​ទាំង​នេះ​ឲ្យ​បាន​ដល់​ដៃ​ជន​រង ​គ្រោះ​ឲ្រ​ស្រប​តាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​កាក​បាទ​ក្រហម ​។
ទេយ្យ​ទាន​ដែល​សាខា​ទទួល​បាន​រួម​មាន​៖ គ្រឿង​ឧប​ភោគ​បរិភោគ​ សម្ភារៈ​ប្រើ​ប្រាស់​ចំនួន​១៧​ មុខ​ និង​ថវិកា​ចំនួន​២០០​,០០០​រៀល​ ដែល​គិត​សរុប​ជា​ទឹក​ប្រាក់​ទាំង​អស់​ស្មើ​នឹង​ ២,​១៥២​,៥០០​រៀល​ ព្រម​ ទាំង​មាន​ការ​ចូល​រួម​បរិច្ចាគ​ថវិកា​បន្ថែម​ពី ​ឧបា​សក​ អុំ​ សុក្ខុន​ ចំនួន​ ៣៣​,៤០០​ រៀល​ លោក​ឪ​ ទេព​ ទឹម​ ថវិកា​ ១០០​,០០០​រៀល​ អ្នក​ស្រី ​ឈៀង​ ស្រី​អូន​ មី​ ១​កេស​ ទឹក​បរិសុទ្ធ​ ៥​ យួរ​ ថវិកា​ចំនួន​៥០​,០០០​រៀល។​

បន្ទាប់​ពី​ទទួល​ទេយ្យ​ទាន​រួច​មក​ក្រុម​ការងារ​សាខា​ក៏​បាន​ចុះ​ពិនិត្យ​ និង​សិក្សា​ទី​តាំង​គ្រោង​សាង​សង់​ផ្ទះ​ចំនួន​ពីរ​ផ្ទះ​ នៅ​ឃុំ​ស្រអែម​ដែល​បណ្តាល​មក​ពី​ភ្លើង​ឆេះ ​និង​រន្ទះ​បាញ់​ឆេះ​នា​ពេល​កន្លង​មក។​

13239887_1765108710388284_4948865309898208735_n - Copy

13241306_1765108657054956_5532458269196023479_n - Copy

13263728_1765108777054944_6877828977097974326_n - Copy

 

13307241_1765108797054942_2297500134614214761_n

13312718_1765108697054952_4188747292405129828_n