កម្មវិធីបោះឆ្នោតជ្រើសរើសយុវជនភូមិ សង្កាត់ នៅក្រុងច្បារមន


​​     ក្នុង​កម្ម​វិធី​បោះ​ឆ្នោត​ជ្រើស​រើស​យុវ​ជន​ភូមិ​ សង្កាត់​ នៅ​ក្រុង​ច្បារ​មន​ នា​ព្រឹក​ ថ្ងៃ​ទី​១០​ ខែ​ឧសភា​ ឆ្នាំ​២០​១៥​ នេះ​ ឯក​ឧត្តម​ សត្យា​ វុធ​ ប្រធាន​គណៈ​ប្រចាំ​ការ​ គណៈ​អចិន្ត្រៃយ៍​ គណៈ​កម្មាធិការ​គណ​បក្ស​ខេត្ត​ បាន​ជម្រាប​ជូន​ថា​ ការ​រៀប​ចំ​កម្ម​វិធី​នេះ​ គឺ​មាន​គោល​ បំណង​សំខាន់​គឺ​ដើម្បី​ជ្រើស​រើស​យក​យុវ​ជន​ដែល​មាន​សមត្ថ​ភាព​ ប្រជា​ប្រិយ​ភាព​ និង​មាន​គុណ​ធម៌​ ដើម្បី​ជា​កម្លាំង​បន្ត​វេន​ក្នុង​ការ​ដឹក​នាំ​នៅ​ពេល​អនា​គត​ ស្រប​ពេល​ដែល​យុវ​ជន​នៅ​មាន​កម្លាំង​តិច​តួច​នៅ​ឡើយ​នៅ​កម្រិត​អ្នក​ដឹក​នាំ​ ពិសេស​នៅ​កម្រិត​ថ្នាក់​ក្រោម​ជាតិ​ ដូច​ជា​ខេត្ត​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ និង​ថ្នាក់​ភូមិ​។ យុវ​ជន​ដែល​ជ្រើស​រើស​បាន​ នឹង​មាន​ការ​បណ្តុះ​បណ្តាល​បំប៉ន​សមត្ថ​ភាព​ ដើម្បី​ក្លាយ​ខ្លួន​ ជា​យុវ​ជន​ឆ្នើម​ និង​ជា​វាគ្មឹន​របស់​គណ​បក្ស​ នា​ពេល​អនា​គត​ផង​ដែរ​។

Satya Vuth 14-05-2015 (5)Satya Vuth 14-05-2015 (3) Satya Vuth 14-05-2015 (2)  Satya Vuth 14-05-2015 (4)  Satya Vuth 14-05-2015 (6)Satya Vuth 14-05-2015 (1)