កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អញ្ជើញជាអធិបតី ភាពក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ(ប្លង់កម្មសិទ្ធិដី)លើគោលនយោបាយដីសម្បទានសង្គមកិច្ចជូនយោធិន និងគ្រួសារយោធិនដែលកំពុងឈរជើងការពារបូរណភាពទឹកដី ប្លង់កម្មសិទ្ធិផ្តល់ជូនដល់គ្រួសារ យោធិនរស់នៅ ភូមិសែនជ័យ ភូមិតេជោបុស្សស្បូវ ឃុំស្រអែម និងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពិធីនេះធ្វើឡើង នៅទីបញ្ជាការកងពលតូចលេខ៧ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។