នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះវិហារ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះបាទព្រះករុណាសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
ក្រោមការដឹកនាំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក លោក ស្រីជាអភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការនៃមន្ទីរជុំវិញខេត្ត ព្រះសង្ឃលោកតាជី យាយជី និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ។