ខេត្តព្រះវិហារបានប្រារព្ធ ខួបទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៦) ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក៏បានមកចូលរួមយ៉ាងកុះករ។ឆ្លៀតក្នុងឧិកាសនោះផងដែរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជា ប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តព្រះវិហារបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមខេត្តជូនជនពិការ៣៦នាក់ដែលកំពុងប្រកបការងារតម្បាញសូត្រនៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារខេត្តព្រះវិហារ ។