នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ខែ២០១៦ នៅសាលាខេត្តព្រះវិហារ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការជំរុញ និងការតាមដាន ត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ក្រោមអធិបតីភាពឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីប្រតិភូថ្នាក់ជាតិ និងក្រោមជាតិ (ខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងកំពង់ធំ) ។