ដោយក្តីអាណិតអាសូរយ៉ាងពន់ពេក រសៀលថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញចុះសាកសួរសុខទុក្ខលោក ព្រឹទ្ធបាលឯក ហុក វិច្ឆ័យ នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាន ក្រុងព្រះវិហារ ដែលជួប គ្រោះថ្នាក់ ចរាចរណ៍ពេល (បាក់ជើង ទាំងពីរ)កំពុង បំពេញការងារកាលពីវេលាម៉ោង ២;៤៥ នាទី ទៀបភ្លឺ ថ្ងៃទី ២៣ខែ ធ្នូ ឆ្នាំ២០១៦ សម្រាកព្យបាលនៅ មន្ទីរពេទ្យ ព្រះកុសមៈ (ពេទ្យលោកសង្ឃ)រាជធានី ភ្នំពេញ៕ ហើយឯកឧត្តមអភិបាលខេត្តបានផ្តល់ថវិកាផ្ទាល់ខ្លួន៥០០$(ប្រាំរយដុល្លាអាមេរិក)ជូនគ្រួសាររងគ្រោះ នាឱកាសនោះ ៕ដោយឡែកឯកឧត្តម អភិបាលខេត្តក៏បានចុះសាកសួរ សុខទុក្ខ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍មួយករណី ទៀតលើលោកអនុប្រធានភូមិពោធិ របួសធ្ងន់ បាក់ជើង២ កំណាត់ ប៉ះឆ្អឹងជំនី និងដៃផងដែរ ហើយត្រូវបានបញ្ជូនមក សង្គ្រោះនៅពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឈ)រាជធានីភ្នំពេញផងដែរ ឯកឧត្តមបានផ្តល់ថវិការផ្ទាល់ខ្លួន ចំនួន១០០$(មួយរយដុល្លាអាមេរិក)។