ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ« ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព » នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការជាស្រ្តីជាង ៦០០នាក់។