ដើម្បីឲ្យវិស័យកសិកម្មនៅទូទាំងខេត្តព្រះវិហារទទួលបាន ទិន្នផលល្អនារដូវវស្សាឆ្នាំនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីមហាសន្និបាតប្រចាំឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ នៅសាលប្រជុំច័ន្ទពេញវង្សII ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ។ មហាសន្និបាតមានការចូលរួម ដោយ លោក សាមេង កែវមុនីន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន កសិឧស្សាហកម្ម នាយកដ្ឋានអភិវឌ្ឍសហគមន៍ អង្គការ IVY; អង្គការ DPA; SNEC/AFD; តំណាងក្រសួងពាណិជ្ជកម្ម; ថ្នាក់ដឹកនាំសហគមន៍ និងដៃគូអភិវឌ្ឍជាច្រើនទៀត ។