នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមពិធីបូជាព្រះសពព្រះភិក្ខុ អ៊ុក កើត ព្រះចៅអធិការវត្ត ព្រះពុទ្ធមានជ័យហៅវត្តប៉ាលហាល បានចូលព្រះទីវង្គត់នាថ្ងៃ០៨កើតខែផល្គុន ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី០៥ មីនា ឆ្នាំ២០១៧ វេលាម៉ោង ០១:៤៥ នាទីយប់ ជន្មាយុ ៩៥ឆ្នាំ ដោយព្រះរោគាពាធ ។ពិធីបូជាព្រះសពធ្វើឡើងនៅក្នុងវត្តព្រះពុទ្ធមានជ័យស្ថិតក្នុងភូមិ ប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។