ខេត្តព្រះវិហារជាខេត្តមានមន្តស្នេហ៍ ទទួលបានការចាប់អារម្មណ៌ពីអ្នកវិនិយោគបរទេសជាច្រើនក្នុងវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក្នុងកម្មវិធីពិព័រណ៍ចិនអាស៊ាន លើកទី១៤ នៅក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ ក្នុងឱកាសនេះ មានក្រុមហ៊ុន LiuGong ជាក្រុមហ៊ុនយក្សរបស់ប្រទេសចិន ផលិតគ្រឿងចក្រកសិឧស្សាហកម្មសម្រាប់ផ្គត់ផ្គង់ជូនប្រទេសចំនួនជាង១២០ក្នុងពិភពលោក បានចាប់អារម្មណ៍ពីសក្តានុពលខេត្តព្រះវិហារ បានរៀបចំ ផែនការវិនិយោគក្នុងខេត្តមានមន្តស្នហ៍មួយនេះ ដើម្បីយកជាទីតាំងសម្រាប់ផ្គត់ផ្គង់គ្រឿងចក្រកសិឧស្សាហកម្មដល់ទីផ្សាប្រទេសសមាជិកអាស៊ានទាំងមូល។