សាខាកក្រកខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៦នេះ អនុសាខាកាក បាទក្រហមកម្ពុជាស្រុកជាំក្សាន្ត


សាខាកក្រកខេត្តព្រះវិហារ : នៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៦នេះអនុសាខាកាក បាទក្រហមកម្ពុជាស្រុកជាំក្សាន្តដឹកនាំដោយ លោក ហែម ថុន ប្រធានគណៈកម្មាធិការសាខាបាននាំយកអំណោយមនុស្ស ធម៌ចំនួន៦ គ្រួសារ ផ្តល់ជូនគ្រួសាររងគ្រោះ ដែលបណ្តាលមកពីខ្យល់កន្រ្តាក់ និងរន្ទះ បាញ់ កាលពីល្ងាចថ្ងៃទី៥ ខែ ឧសភា ២០១៦ នៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម រន្ទះបាញ់ឆេះផ្ទះ ១ ខ្នង និងខ្យល់កន្រ្តាក់ នៅភូមិត្រពាំងសង្កែលិច ១ខ្នង អន្លង់វែង ៤ ខ្នង ឋិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ក្នុងឱកាសនោះលោកបានផ្តាំផ្ញើសូមអោយមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់កើតឡើតជាយថាហេតុ។
ជាមួយគ្នានោះអនុសាខាបាននាំយកអំណោយរួមមាន៖ អង្ករ ២៥ គីឡូ មី ១កេស ត្រីខ១ យួរ ទឹកស៊ីអ៊ីវ១យួរ សារុង១ ក្រម៉ា១ មុង១ ភួយ១ ខោអាវ២កញ្ចប់ ថវិកា ២០,០០០រៀល ដោយឡែកគ្រួសារភ្លើងឆេះទទួលបាន តង់ ១ និងថវិកា ១០០,០០០រៀល ។

13115759_1557205834576416_148829055_n

13115901_1557205817909751_232569520_n

13149939_1557205824576417_86963779_n