ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សកម្ពុជាស្រុករវៀងខេត្តព្រះវិហារ បានរៀបចំពិធីសន្និបាទបូកសរុបការងារគណបក្សឆមាសទី១ និងប្រកាសទទួលស្គាល់រចនា សម្ព័ន្ធយុវជនគណបក្សស្រុក ឃុំ និងភូមិក្នុងស្រុករវៀងខេត្តព្រះវិហារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តព្រះវិហារ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្តនិងជាប្រធានគណបក្សខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលរង និងជាប្រធានក្រុមការងារយុវជនខេត្តផងដែរ។