នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ មានរៀបចំសន្និបាតបូកសរុបសភាពការណ៍ការងារគណបក្សឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០១៦ របស់គណៈកម្មាធិការគណបក្សក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ក្រោមអធិបតី ឯកឧត្តម អ៊ុំ ម៉ារ៉ា ប្រធានគណៈកម្មាធិការបក្សខេត្ត ឯកឧត្ដម សួស យ៉ារ៉ា តំណាងរាស្រ្តខេត្តព្រះវិហារ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកសមាជិកាគណបក្សក្រុង/ស្រុកទាំងពីរ។