កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដឹកនាំដោយលោក ជំទាវ ចឹក ហេង ប្រធានគណៈកម្មាធិការសាខាបាននាំយកអំណោយមនុស្ស ធម៌ទៅចូលរួមរំលែកមរណៈទុក្ខគ្រួសារសព ឈ្មោះ ពាន់ សុវណ្ណ ដែលបណ្តាលមកពីជំងឺរាំរ៉ៃ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ក្នុងឱកាសនោះ លោកជំទាវប្រធានគណៈកម្មាធិការសាខា សូមចូលរួមសោកស្តាយជាមួយគ្រួសារសព ចំពោះការបាត់បង់ ប្តី និងលោកឪពុកម្តាយជាទីស្រលាញ់។ជាមួយគ្នានោះសាខាបានផ្តល់ជូនរួមមាន : អង្ករ ៥០គីឡូ មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធ ៤ កេស និងថវិកាមួយចំនួន។