ពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្ពានបេតុងប្រវែង១៤៤ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង និងឃុំ ពុទ្រា ស្រុក ជ័យសែន ខេត្តព្រះវិហារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមេបញ្ជាការ កងកម្លាំង ទាំង៣ គណៈអភិបាលខេត្ត ក្រុង ស្រុក និងប្រជាពលរដ្ឋទាំងអស់ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ។