ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦អាជីវករផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ ពិតជាមានក្តីត្រេកអរយ៉ាងពន់ពេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តក្នុងពេលឯកឧត្តមចុះសួរសុខទុក្ខ និងបានឧបត្ថម្ភនូវបំពង់ខ្យល់ដាក់នៅដំបូល ផ្សារជាច្រើនដើម្បីសម្រួលខ្យល់សម្រាប់ការលក់ដូររបស់ពួកគាត់នៅក្នុងផ្សារ។