សាខាកក្រកខេត្តព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមដំណើរជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យមើលដំណើរការខួងអណ្ដូងទឹកស្អាតចំនួន១៩ ថ្មីថែមទៀតដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ២២៨គ្រួសារសម្រាប់ប្រើប្រាស់ នៅភូមិចំនួន៧ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
សូមបញ្ជាក់ថា៖ នេះជាលើកទី៤ហើយ ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់អំណោយជាអណ្ដូងទឹកស្អាត ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ ក្នុងឆ្នាំ២០១៦ នេះ ដែលមានអណ្ដូងទឹកសរុបចំនួន ៥៥អណ្ដូង។