នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្នងការដ្ឋានខេត្តព្រះវិហារបានប្រជុំបើកកម្មវិធីស្តីពីការងារធ្វើសវនកម្មក្នុងការិយបរិច្ឆេទឆ្នាំ២០១៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៏ទោ ម៉ែន សូរិយន់ អគ្គនាយក រងសវនកម្មផ្ទៃក្នុង ឯកឧត្តម ឧត្តមសេនីយ៏ត្រី ស៊ី គីរី ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធាន ការិយាល័យកណ្តាល លោក លោកស្រី នាយ នាយរង ការិយាល័យ លោក លោកស្រី នាយ នាយរងផ្នែក និងលោកអធិការទាំង០៨ក្រុង ស្រុក ។