ដោយឃើញការលំបាករបស់សិស្សានុសិស្សក្នុងការសិក្សារៀនសូត្រ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈ អភិបាលខេត្តព្រះវិហារបាន ផ្តល់ជូននូវ៖អគារសិក្សា ថ្មីធ្វើអំពីឈើ ១ខ្នងមាន ៣ បន្ទប់ និងកែលំអរអគារ សិក្សាចាស់ដោយបន្ថែម ០១ បន្ទប់ទៀតរួមទាំងផ្តល់ជូន កុំព្យូទ័រ ១គ្រឿង និង អណ្តូង ទឹក ១ ដល់សាលាបឋមសិក្សា កំព្រៀង ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ក្នុងឱកាស ដែលឯកឧត្តម អញ្ជើញចុះ ត្រួតពិនិត្យការ បង្រៀននៅ សាលាបឋមសិក្សាកំព្រៀង ឃុំរតនៈនាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលសាលាបឋមសិក្សានេះ ឥឡូវមានតែ២បន្ទប់ មានសិស្សានុសិស្សសរុប៤៨នាក់។