ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទ ចូលសម្តែង ការអោនលំទោនប្រតិបត្តិជាចុងក្រោយនិងការដឹងគុណជាអនេកកប្បការដល់សម្តេចវិបុលបញ្ញា សុខ អាន។ សម្តេចជាមរតកនៃបញ្ញាញាណនិងជាវិរជន នៃមរតកបេតិកភណ្ឌជាតិ យើងខ្ញុំចងចាំមិនភ្លេចក្នុងក្រអៅបេះដូង នូវរាល់គំរូវីរភាពរបស់សម្តេច។ សូមវិញ្ញាណក្ខន្ធសម្តេចបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីជាប្រការណាមួយឡើយ។