ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ អញ្ជើញចុះសំណេះសំណាលជាមួយបេក្ខជនដែលឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧របស់គណបក្សប្រជាជនកម្ពុជាចំនួន៨២៥រូប មកពីក្រុង ស្រុក ទាំង០៨ទូទាំងខេត្ត នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះវិហារ ។