នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ពិធីសំណេះសំណាលជាមួយអតីតយុទ្ធជនខេត្តព្រះវិហារដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០ ទិវាអតីតកម្ពុជា ២១មិថុនា ២០០៧~២១មិថុនា ២០១៧ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពី អភិបាលរងខេត្ត ប្រធានសមាគមអតីតយុទ្ធជនខេត្ត ប្រធានមន្ទីរ អង្គភាព ព្រមទាំងអតីតយុទ្ធជនខេត្តជាច្រើនរូប។