ផ្លូវក្រាលកៅស៊ូមួយខ្សែទៀតក្នុងក្រុងព្រះវិហារ បាននឹងកំពុង ស្ថាបនាឡើង បន្ទាប់ពីទទួលការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត។នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមអភិបាលខេត្តព្រះវិហារ អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរសាធារណការខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង៣០០ម៉ែត្រ ទទឹង៧ម៉ែត្រ អនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ស្ថិតនៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។