វគ្គបំប៉នដល់សិស្សានុសិស្សត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៦~២០១៧ នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ ក្រុងព្រះវិហារ ឯកឧត្តម មានប្រសាសន៍សំណេះសំណាលដល់សិស្សានុសិស្ស ឲ្យខិតខំរៀនសូត្រដើម្បីក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម សាកសមជាទំពាំងស្នងឬស្សី ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានសសយកខេត្ត បាននាំយកនូវរង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងទទួលបាននិទ្ទេសល្អកាលឆ្នាំសិក្សា២០១៥-២០១៦ ដោយ៖ និទ្ទេសBចំនួន០៨នាក់ ម្នាក់ៗទទួលបានទូរស័ព្ទSmart Phone ០១គ្រឿង ឧបត្ថម្ភដោយឯកឧត្តមសួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្ត និងថវិកា១,០០០,០០០រៀលគត់ សរុបថវិកា៨,០០០,០០០ រៀលគត់ និងទូរសព័្ទ ០៨គ្រឿង និទ្ទេសC ចំនួន៤៧នាក់ ម្នាក់ៗ ទទួលបានថវិកា១០០,០០០រៀលគត់ សរុបថវិកា ៤,៧០០,០០០រៀល ដែលថវិកាទាំងនេះឧបត្ថម្ភដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ។លើសពីនោះទៀត ឯកឧត្តមអភិបាលខេត្ត ឧបត្ថម្ភ ប្រាក់មធ្យោបាយដល់លោកគ្រូ អ្នកគ្រូ២៧នាក់ ផងដែរ។