ក្នុងឱកាសដែលពិធីចូលព្រះវស្សាឈានចូលមកដល់នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញនាំយកនូវទៀនវស្សានិងបច្ច័យវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៨៣វត្តទូទាំងខេត្តព្រះវិហារ នៅវត្តប្រាសាទជ័យព្រឹក្ស ហៅវត្តគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧។ បច្ច័យប្រគេនជូន៨៣វត្ត ដែលមួយវត្តៗរួមមាន៖ ទៀនចំនួន០១គូ អង្ករ៥០គីឡូក្រាម ទឹកក្រូច០៣កេស ទឹកសុទ្ធ០៣កេស ចាន ឆ្នាំង បច្ច័យមួយចំនួនទៀត និងថវិកា១០០,០០០រៀលគត់ ។ព្រមទាំងប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃដែលនិមន្តចួលរួមចំនួន៥០អង្គផងដែរ។