អបអរសាទរខួបលើកទីប្រាំបួនដែលប្រាសាទព្រះវិហារបានចុះបញ្ជីក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក(០៧ កក្កដា ២០០៨-០៧ កក្កដា ២០១៧)។ ប្រាសាទព្រះវិហារមានខ្សែក្រវ៉ាត់យន្តការពារ ខ្លួនចំនួន៧ជាន់ដែលត្រូវបានគេដឹងជាសាកល៖
១ ការឈ្នះក្តីប្រាសាទព្រះវិហារជាមួយថៃក្នុងថ្ងៃ១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅទីក្រុងឡាអេក្រោមការដឹកនាំរបស់សម្តេចព្រះបរមរតនកោដ។
២ កិច្ចសន្តិភាពទីក្រុងប៉ារីស ២៣ តុលាឆ្នាំ១៩៩១ពីម្ចាស់ហត្ថលេខីចំនួន១៧៥ប្រទេស(ការទទួលស្គាល់នូវអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា)។
៣ ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលបានចែងពីអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
៤ កម្ពុជាចូលជាសមាជិកអាស៊ានឆ្នាំ១៩៩៩(ប្រទេសសមាជិកអាស៊ានមិនអាចឈ្លានពានសមាជិកខ្លួនបានឡើយ)។
៥ ការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកឆ្នាំ២០០៨ ដែលជាស្នាដៃដ៏វិសេសវិសាលនិងជ្រាលជ្រៅរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងវិស័យបេតិកភ័ណ្ឌ។
៦ ការបង្កើតអាជ្ញាធរជាតិ និងបង្កើតតំបន់អភិរក្សសម្បត្តិបេតិកភ័ណ្ឌពិភពលោក បង្កើតសុខដុម រមណីយកម្ម មនុស្ស ធម្មជាតិ បេតិកភណ្ឌ ឆ្នាំ២០០៨។
៧ បន្ទាប់ពីមានការឈ្លានពានពីសំណាក់ទាហានឈុតខ្មៅថៃ កម្ពុជាបានសើរើអោយមានការបកស្រាយសាលក្រមឡើងវិញ និងបានឈ្នះលើការបកស្រាយសាលក្រមតុលាការក្រុងឡាអេម្តងទៀតនៅឆ្នាំ២០១៣។