អបអរសាទរប្រជាកសិករខេត្តព្រះវិហារទទួលការប្រមូលទិញស្រូវសរីរាង្គក្នុងខេត្តក្នុងតម្លៃគោល១,១៥០រៀលក្នុងឆ្នាំ២០១៧នេះពីក្រុមហ៊ុននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន០៣ ។ព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញជាកិត្តិយសក្នុងពិធីចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គគុណភាពល្អលំដាប់អន្តរជាតិ រវាងសហគមន៍កសិកម្មទាំង៣២ ស្មើរនឹង៥,១៥៤គ្រួសារជាកសិករផលិត ជាមួយក្រុមហ៊ុនចំនួន០៣ រួមមាន៖ក្រុមហ៊ុម អេមរូរ៉ាយ ក្រុមហ៊ុនអាយក្រូ អង្គរ និងក្រុមហ៊ុន សិញនេឆ័រ អាស៊ី ទិញស្រូវ ចំនួន២៦,៧៥០តោនក្នុងមួយឆ្នាំក្នុងតំម្លៃគោល១,១៥០ រៀលក្នុងមួយគីឡូក្រាមដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និងអាមេរិក ។ពិធីចុះកិច្ចសន្យាផ្លូវការនេះក៏មានការអញ្ជើញជាអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោក អគ្គនាយកក្រុមហ៊ុន ទាំង០៣ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុក តំណាងនិងគ្រួសារសហគមន៍កសិករទាំង៣២ទូទាំងខេត្តព្រះវិហារផងដែរ។