រម្មណីដ្ឋានភ្នំត្នោត ភូមិតាបស ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នឹងត្រូវដាក់បញ្ជូលក្នុងដែនអភិរក្សនិងជាតំបន់អេកូឡូស៊ីទេសចរណ៍គ្រប់គ្រងដោយក្រសួងបរិស្ថាននាថ្ងៃខាងមុខ ។
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ព្រះវិហារ ដឹកនាំក្រុមការងារចុះពិនិត្យរមណីដ្ឋានភ្នំត្នោត ស្ថិតនៅ ភូមិ តាបស ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលនឹងត្រូវក្រសួង បរិស្ថាន ដាក់បញ្ចូលភ្នំត្នោតនិងតំបន់ជុំវិញស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ក្នុងន័យអភិរក្សតំបន់រមណីដ្ឋានឲ្យបានគង់វង្ស និង អភិវឌ្ឍន៍ជាតំបន់អេកូឡូស៊ីទេសចរណ៍ដ៏សំខាន់មួយសម្រាប់ខេត្តព្រះវិហារផងដែរ។