ឯកឧត្តម នាយឧត្តមសេនីយ មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិង ឯកឧត្តមច័ន្ទ សុភត្រា មេបញ្ជាការសឹករងខេត្តព្រះវិហារជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងមានការចូល រួមពីឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់កណ្តាល សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ មេបញ្ជាការតាមបណ្តោយព្រំដែន មន្រ្តីរាជការ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ជាច្រើនរូបផងដែរ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។