សាខាកក្រកខេត្តព្រះវិហារ៖ នៅរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម មាស សុភា គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ចំនួន ១២០គ្រួសារ ចុះសាកសួរសុខទុក្ខនិងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹក ជំនន់ នៅទីទួលសុវត្ថិភាពអន្លង់វិល ឋិតនៅភូមិអភិវឌ្ឍន៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់គិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ឯកឧត្តមបានសំណូមពរសូមពុកម៉ែបងប្អូន មានប្រុងប្រយ័ត្នចំពោះកូនចៅព្រោះទឹកកំពង់តែឡើងខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២០ គីឡូមី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកបរិសុទ្ធ ១កេស តង់១ ៕