នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ពិធីចែកអំណោយ សង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋក្រីក្រ ប្រមាណ៥១០គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម វង្ស សូត្រ រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ។