នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ពិធីចែកស្រូវពូជ នៅក្នុងវត្តភូមិបុស្ស ឃុំភ្នំពញ ជូនប្រជាពលរដ្ឋឃុំភ្នំពញ និងឃុំគូលែនត្បូង ដែលរងការខូចខាតស្រូវដោយសារជំនន់ទឹកភ្លៀង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អមដំណើរដោយ ឯកឧត្តម យិន ចំណាន ស្នងការនគរបាលខេត្ត ជាប្រធានក្រុមការងារខេត្តចុះជួយស្រុកគូលែន លោក/លោកស្រីមកពីមន្ទីរកសិកម្មខេត្ត ដឹកនាំដោយ លោក ពឹង ទ្រីដា ប្រធានមន្ទីរ និងថ្នាក់ដឹកនាំស្រុកគូលែនដឹកនាំដោយលោកប៉ាង យៀត អភិបាលនៃគណៈអភិបាលស្រុកគូលែន ។
ប្រជាពលរដ្ឋដែលរងការខូចខាតស្រូវស្រែចំនួន១៤៤,៥ហ.ត ស្មើចំនួន២៥២គ្រួសារ មកទទួលស្រូវពូជស្តារ ប្រភេទផ្ការំដួល ចំនួន២៥គីឡូក្រាម និងសាប៊ូលុច្សចំនួន០១ដុំ ក្នុងនោះមកពី ៖
. ឃុំគូលែនត្បូងខូចស្រូវស្រែចំនួន៥៧,៥០ហ.ត ស្មើចំនួន១១៣គ្រួសារ ។
. ឃុំភ្នំពេញខូចស្រូវស្រែចំនួន៨៧ហ.ត ស្មើចំនួន១៣៩គ្រួសារ ។