ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តដោយមានការចូលរួម៖ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោក លោកស្រីនាយករងរដ្ឋបាល លោកលោកស្រី នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត