កាលពីព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ ឯឧ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និង ឯឧ អ៊ុន ចាន់ដា ប្រធាន គណៈអចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញចូលរួមពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា បញ្ជ្រាបកម្មវិធីអប់រំនយោបាយ និងបង្កើនសមត្ថភាពដល់ក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក និងសកម្មជនយុវជន ខេត្តព្រះវិហារ។ សូមជូនពរដល់សិក្ខាកាមទាំងអស់ នូវជោគជ័យ បន្ថែមទៀតដល់គណបក្សប្រជាជនកម្ពុជា ។