សាលាខេត្តព្រះវិហារ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋគម្រប់៥ឆ្នាំ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធិពលខេមរភូមិ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តនិងមានការចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការជុំវិញខេត្ត ។