សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦នេះ ដឹកនាំដោយ ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានកិត្តិយសសាខា អមដំណើរដោយ គណ:កម្មាធិការសាខាអនុសាខាបាននាំយកនូវអំណោយមនុស្សធម៏ទៅផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ក្នុងស្រុកទាំង២ (ស្រុកសង្គមថ្មី និងស្រុករវៀងចំនួន ៣១គ្រួសារ )ក្នុងនោះ:–ស្រុកសង្គមថ្មី រងគ្រោះចំនួន២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានសំភារះ មី០១កេះ ត្រីខ០១យួរ អង្ករ២៥kg ទឹកស៊ីអ៊ីវ០១យួរ តង់០១ ខោអាវ០២កញ្ចប់ និងថវិកាមួយចំនួន ស្ថិតនៅឃុំរណសិរ្ស ស្រុកសង្គមថ្មី-ស្រុករវៀង រងគ្រោះធ្ងន់ ចំនួន០៦គ្រួសារ ដោយបានទទួលបានសម្ភារ: ក្នុងមួយគ្រួសារៗ ទទួលបានមី០១កេះ ត្រីខ០១យួរ ទឹកស៊ីអ៊ីវ០១យួរ ខោអាវ០២កញ្ចប់ តង់០១ អង្ករ២៥kg និងថវិកាមួយចំនួន ស្ថិតនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង។ ឆ្លៀតក្នុង ឱកាសនោះផងដែរ ឯកឧត្តមបានផ្តាំផ្ញើ អោយបងប្អូនមានការយកចិត្តទុកដាក់ខ្ពស់ចំពោះ គ្រោះមហន្តរាយជាយថាហេតុ។ បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះ ដែរឯកឧត្តម ឡុង សុវណ្ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានបន្តដឹកនាំ គណះកម្មាធិការសាខាខេត្ត ចុះចូលរួមរំលែកទុក្ខគ្រួសារនៃសព ស្លាប់ដោយសាររន្ទះ បាញ់ កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន សំភារៈដែលបានយកទៅចូលរួមគ្រួសារសពនាឧិកាសនោះរួមមាន អង្ករ៥០kg មី០២កេះ ត្រីខ០២យួរ ទឹកស៊ីអ៊ីវ០២យួរ និងថវិកាចំនួន ១.០០០.០០០រៀល។ ក្នុងឧិកាសនោះផងដែរ ឯកឧត្តមបានចូលរួមសោកស្តាយ នូវការបាត់បង់ម្តាយទីស្រលាញ់ ហើយខិតខំបន្តរការងារ រកទទួលទានជាបន្តទៀត ដើម្បីពង្រឹងក្រុមគ្រួសារអោយបានល្អប្រសើរ។
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦នេះ ដឹកនាំដោយ ឯកឧត្តម ឡុង សុវណ្ណ
