នៅរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម គីម រិទ្ធី អនុប្រធានស.ស.យ.ក ថ្នាក់កណ្តាលទទួលបន្ទុកខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ អញ្ជើញសំណេះសំណាល ជាមួយ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានស.ស.យ.កខេត្តព្រះវិហារ សាកសួរសុខទុក្ខ សមាជិក សមាជិកា ស.ស.យ.កខេត្ត ដោយនាំ យកនូវកុំព្យូទ័រយួរដៃ (Laptop) ចំនួន ០៤គ្រឿងជាការឧត្ថម្ភ ពីស.ស.យ.កថ្នាក់កណ្តាលជូនស.ស.យ.កខេត្តព្រះវិហារ សម្រាប់បម្រើ ការងារ ប្រចាំថ្ងៃ ក្នុងនាមគណៈកម្មាធិការស.ស.យ.កខេត្តព្រះវិហារ ពិតជាក្តីរំភើបបំផុត និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលបានជួយសម្រួល ដល់ការងាររដ្ឋបាលស.ស.យ.កខេត្តព្រះវិហារ សូមប្រសិទ្ធពរជ័យ សិរីមង្គល ជូន ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម គីម រិទ្ធី និងគ្រួសារស.ស.យ.កទាំងអស់ សូមមានសុខភាព បរិបូរណ៍ កាយពលមាំមួន ដើម្បីដឹកនាំនាវា យុវជនកម្ពុជាឲ្យ កាន់មានតែកិត្យានុភាព ល្បីល្បាញ ចូលរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសជានិរន្ត៍តរៀងទៅ៕