សាខាកក្រកខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ


សា​ខា​ក​ក្រ​ក​ខេត្ត​ព្រះ​វិហារ​ ៖ ​នៅ​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០​១៦​ នេះ​ សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ព្រះ​វិហារ​ ដឹក​នាំ​ដោយ​ ឯក​ឧត្តម​ យុង​ គឹម​ហ៊ាន​ នា​យក​សា​ខា​ បាន​នាំ​យក​អំ​ណោយ​មនុស្ស​ធម៌​ចំនួន​ ១គ្រួសារ​ ផ្តល់​ជូន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ១៦​ មករា​ ខេត្ត​ព្រះ​វិហារ​ ដែល​បណ្តាល​មក​ពី​ខ្យល់​កន្រ្តាក់​ រលំ​ខ្ទម​ចម្ការ​សង្កត់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០​១៦​ នេះ​។​ក្នុង​ឱកាស​នោះ​ ឯក​ឧត្តម​នា​យក​សា​ខា​ បាន​ផ្តាំ​ផ្ញើ​ឲ្យ​ថែ​ទាំ​សុខ​ភាព​ និង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​កើត​ឡើង​ជា​យ​ថា​ ហេតុ​ ព្រម​ទាំង​បាន​នាំ​យក​អំ​ណោយ​ផ្តល់​ជូន​រួម​មាន​ ៖ ​មី​ ១​កេស​ ត្រី​ខ១​ យួរ​ ទឹក​ដោះ​គោ​ឆៅ ​១​ យួ​រ ស្ក​សរ​ ១​ កញ្ចប់​ និង​ថវិកា​ចំនួន​ ១៥​០,០​០០​រៀល។

13233099_1760946854137803_5540867552673068616_n