សាខាកក្រកខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ


សា​ខា​ក​ក្រ​ក​ខេត្ត​ព្រះ​វិហារ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០​១៦​នេះ​ អនុ​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ ក្រុង​ព្រះ​វិហារ​ ដឹក​នាំ​ដោយ​ លោក​ រស់​ សារី​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​សា​ខា​ បាន​នាំ​យក​អំ​ណោយ​មនុស្ស​ធម៌​ចំនួន​១​ គ្រួសារ​ ផ្តល់​ជូន​គ្រួសារ​រង​គ្រោះ​ដែល​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ផ្ទះ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០​១៦​ នៅ​ភូមិ​កណ្តាល​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះ​វិហារ​។​ក្នុង​ឱកាស​នោះ​ លោក​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​សា​ខា​ បាន​ចូល​រួម​សោក​ស្តាយ​ចំពោះ​ការ​បាត់​ទ្រព្យ​សម្បត្តិ​ និង​ផ្តាំ​ផ្ញើ​សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​កើត​ឡើង​ជា​យថា​ហេតុ​។ ជា​មួយ​គ្នា​នោះ​ អនុ​សា​ខា​បាន​នាំ​យក​អំណោយ​រួមមាន​៖ អង្ករ​ ៥០​គីឡូ​ក្រាម​ មី​ ២​កេស​ ត្រីខ​ ២​យួរ​ ទឹក​ស៊ីអ៊ីវ​ ២​យួរ​ សារុង​ ១​ ក្រមា​១​ មុង​១ ​ភួយ​ ១​ ខោ​អាវ​ ២​កញ្ចប់​ និង​ថវិកា​ ២០​០,០​០០​រៀល៕

13236173_657564947729705_235034985_n

13233246_657564961063037_1435541086_n

13240770_529074360628706_147196802133937363_n

13177630_529074333962042_8410628870396386571_n