សាខាកក្រកខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ ដឹកនាំដោយ លោក រស់ សារី អនុប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ចំនួន១ គ្រួសារ ផ្តល់ជូនគ្រួសាររងគ្រោះដែលបណ្តាលមកពីភ្លើងឆេះផ្ទះ កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ក្នុងឱកាសនោះ លោកអនុប្រធានគណៈកម្មាធិការសាខា បានចូលរួមសោកស្តាយចំពោះការបាត់ទ្រព្យសម្បត្តិ និងផ្តាំផ្ញើសូមមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ជាមួយគ្នានោះ អនុសាខាបាននាំយកអំណោយរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកស៊ីអ៊ីវ ២យួរ សារុង ១ ក្រមា១ មុង១ ភួយ ១ ខោអាវ ២កញ្ចប់ និងថវិកា ២០០,០០០រៀល៕