អបអរសាទរគណបក្សប្រជាជនកម្ពុជា បានប្រារព្ធខួបលើកទី៦៥ នៃការបង្កើតបក្ស(១៩៥១-២០១៦) នៅ


អប​អរ​សា​ទរ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ បាន​ប្រា​រព្ធ​ខួប​លើក​ទី​៦៥​ នៃ​ការ​បង្កើត​បក្ស​(១៩​៥១​-២០​១៦)​ នៅ​ទី​ស្នាក់​ការ​កណ្ដាល​បក្ស​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មិ​ថុ​នា​ ឆ្នាំ​២០​១៦​ ។​ស​ម្តេច​ប្រ​ធាន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​ បាន​លើក​ឡើង​ថា​ក្នុង​រយៈ​ពេល​៦៥​ឆ្នាំ​ ទោះ​បី​ប្រ​ឈម​នឹង​ការ​វិវ​ត្តន៍​ស្មុគ​ស្មាញ​យ៉ាង​ណា​ក៏​ដោយ​ ក៏​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​ ស្ថិត​នៅ​ជិត​ប្រ​ជា​ពល​រដ្ឋ​ជា​និច្ច​ ការ​តស៊ូ​ប្រ​ឆាំង​របប​អា​ណា​និ​គម​និ​យម​ ដើ​ម្បី​ឯក​រាជ្យ​ជាតិ​, ស​ង្គ្រាម​ដែល​បង្ករ​ឡើង​ដោយ​របប​សា​ធារ​ណ​រដ្ឋ​ខ្មែរ​ និង​ពួក​បរ​ទេស​ឈ្លាន​ពាន​ពី​ឆ្នាំ​១៩​៧០​ ដល់​ឆ្នាំ​១៩​៧៥​ ជា​ពិ​សេស​ការ​ត​ស៊ូ​ស​ង្គ្រោះ​ប្រ​ជា​ពល​រដ្ឋ​ ពី​របប​ប្រ​ល័យ​ពូជ​សា​សន៍​ ប៉ុល​ ពត​ ដែល​ទទួល​បាន​ម​ហា​ជ័យ​ជម្នះ​ ជា​ប្រ​វត្តិ​សា​ស្ត្រ​នា​ថ្ងៃ​ ៧​មករា​ ឆ្នាំ​១៩​៧៩​ ។
គណ​បក្ស​ប្រ​ជា​ជន​ក​ម្ពុ​ជា​ បាន​ដឹក​នាំ​ប្រ​ទេស​ ជម្នះ​រាល់​ឧប​សគ្គ​ និង​ការ​លំ​បាក​យ៉ាង​ច្រើន​ឥត​គ​ណ​នា​ ស​ម្រេច​បាន​ស​មិទ្ធ​ផល​ធំៗ​ ដែល​បាន​នាំ​ប្រ​ជា​ជាតិ​ ឱ្យ​ចេញ​ផុត​ពី​ស្រ​មោល​នៃ​អ​តី​ត​កាល​ដ៏​ឈឺ​ចាប់​ និង​កំ​ពុង​បោះ​ជំ​ហាន​ទៅ​មុខ​យ៉ាង​ស្វា​ហាប់​នៅ​លើ​មា​គ៌ាសន្តិ​ភាព​ និង​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​រន្តិរ​ភាព​ ។

13494979_978834852229324_3946320454244089517_n

13510816_854719367993274_6198573785086146161_n

13510867_854707817994429_6150070397241993390_n

13510798_854719484659929_6264005866035654996_n

13533338_1751647671773868_3859051893074872560_n

13532937_1726154420986676_7731072925078343422_n