ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុន ចាន់ដា អនុប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាននាំយកនូវទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន០៥វត្ត ដែលគង់ចាំ វស្សា ស្ថិតនៅ ឃុំស្រអែមនិងឃុំកន្ទួត រួមមាន៖ វត្តចន្ទិការ៉ាម (វត្តកន្ទួត) វត្តសាមគ្គី មុន្នីចារ៉ាម(វត្តចារ្យ)វត្តព្រហ្មវិធម៌តេជោ (ជប់រង្សីសរារាម) វត្ត ខេរៈតេជោ (វត្តកងពលលេខ៨) ក្នុង០១វត្តៗ ទទួលបានទៀនវស្សា ០១គូ អង្ករ៧៥ គីឡូក្រាម ប្រេងម៉ាស៊ូត ៣០លីត្រ មី២កេស ទឹកសុទ្ធ២កេស ត្រីខ២ យួរ ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ ទេយ្យទាន មួយចំនួនទៀត និងបច្ច័យ០១វត្ត ២៥០,០០០រៀល។