នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះវិហារ
បានរៀបចំពិធីប្រកាសតែងតាំងនាយករដ្ឋបាលសាលាខេត្តព្រះវិហារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ។