នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញចុះត្រួតពិនិត្យ និងរៀបចំប្លង់កម្មសិទ្ធិដីព្រលានយន្តហោះខេត្តដែលសម្តេចតេជោ ហ៊ុន សែន កាត់ដីប្រគល់ឲ្យប្រជាពលរដ្ឋចំនួន១២៧គ្រួសាររស់នៅស្របច្បាប់រួមទាំងចុះសាកសួរ សុខទុក្ខប្រជាពលរដ្ឋនៅតំបន់នោះហើយ ឯកឧត្តម បានជម្រាបជូនប្រជាពលរដ្ឋ អំពីការគិត គូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ។