សូមឲ្យប្រជាពលរដ្ឋមន្រ្តីរាជការយុវជនក្នុងខេត្តទាំងអស់ចូលរួមគោរព និងពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ឲ្យបានគ្រប់ៗគ្នាដើម្បីកាត់ បន្ថយអត្រាការស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរឲ្យបានជាអតិបរមា ជាពិសេសស្របពេលបុណ្យចូលឆ្នាំដែលខិតចូលមកដល់។
ហើយឯកឧត្តមបានអំពាវនាវដល់សមត្ថកិច្ចគ្រប់ពាក់ព័ន្ធក្នុងខេត្ត សុំឲ្យមានការអនុវត្តច្បាប់ចរាចរណ៍មានភាពទន់ភ្លន់ចំពោះអ្នកធ្វើដំណើរក៏ដូចជាប្រជាពលរដ្ឋ នេះជាប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តព្រះវិហារក្នុងឧិកាសឯកឧត្តមនិងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០ ក្រោមប្រធានបទ រួមគ្នារឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៧ នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ។