ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នៅសាលាស្រុកគូលែន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងនិងកំណត់តំបន់រមណីដ្ឋានប្រាសាទកោះកែរឲ្យស្ថិតនៅការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍រមណីយដ្ឋាន នៃអាជ្ញាធរជាតិព្រះវិហារវិញដែលរៀបចំកិច្ចសហការដោយអាជ្ញាធរជាតិ ព្រះវិហារ និងអាជ្ញាធរខេត្ត ស្រុក ពិធីនេះអញ្ជើញជាអធិបតីភាពឯកឧត្តម គឹម សេតារ៉ា ប្រធានអាជ្ញាធរ ជាតិព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលរងខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរ ជាតិព្រះវិហារ លោក ប៉ាង យៀត អភិបាលស្រុកគូលែន ព្រមទាំងមានការចូលរួមពីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន កងកម្លាំងទាំង៣ របស់ស្រុក មន្រ្តីរាជការស្រុក និងអ្នកពាក់ព័ន្ធជាច្រើនទៀត ។